ព្រះត្រៃបិដក ភាគ ៣១

​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​។​ ​នាមរូប​ ​មានវិញ្ញាណ​ជាហេតុ​ ​មានវិញ្ញាណ​នាំឲ្យកើត​ ​មានវិញ្ញាណ​ជា​កំណើត​ ​មានវិញ្ញាណ​ជា​ប្រភព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វិញ្ញាណ​នេះ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​។​ ​វិញ្ញាណ​ ​មាន​សង្ខារ​ជាហេតុ​ ​មាន​សង្ខារ​នាំឲ្យកើត​ ​មាន​សង្ខារ​ជា​កំណើត​ ​មាន​សង្ខារ​ជា​ប្រភព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សង្ខារ​ទាំងឡាយ​នេះ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​។​ ​សង្ខារ​ទាំងឡាយ​ ​មាន​អវិជ្ជា​ជាហេតុ​ ​មាន​អវិជ្ជា​នាំឲ្យកើត​ ​មាន​អវិជ្ជា​ជា​កំណើត​ ​មាន​អវិជ្ជា​ជា​ប្រភព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុដូច្នេះ​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​
 [​៣០​]​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​ឥតមាន​សេសសល់​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី១​។​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636848558523758289
ទៅកាន់ទំព័រ៖