ព្រះត្រៃបិដក ភាគ ៣១
ជាតិ មិនមែនបុគ្គលធ្វើខ្លួនឯងផង មិនមែនបុគ្គលដទៃធ្វើឲ្យផងទេ ជាតិ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏មិនមែនដែរ ប៉ុន្តែជាតិកើតឡើង ព្រោះភពជាបច្ច័យ។ ម្នាលអាវុសោ សារីបុត្ត ភព គឺបុគ្គលធ្វើខ្លួនឯង ឬ។បេ។ ឧបាទាន គឺបុគ្គលធ្វើខ្លួនឯង... តណ្ហា គឺបុគ្គលធ្វើខ្លួនឯង... វេទនា គឺបុគ្គលធ្វើខ្លួនឯង... ផស្សៈ គឺបុគ្គលធ្វើខ្លួនឯង... សឡាយតនៈ គឺបុគ្គលធ្វើខ្លួនឯង... នាមរូប គឺបុគ្គលធ្វើខ្លួនឯង នាមរូប គឺបុគ្គលដទៃធ្វើឲ្យ នាមរូប គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬមួយនាមរូប មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលកោដ្ឋិតៈ នាមរូប គឺបុគ្គលធ្វើខ្លួនឯងក៏ទេ នាមរូប គឺបុគ្គលដទៃធ្វើឲ្យក៏ទេ នាមរូប មិនមែនបុគ្គលធ្វើខ្លួនឯងផង មិនមែនបុគ្គលដទៃធ្វើឲ្យផងក៏ទេ នាមរូប មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏ទេដែរ ប៉ុន្តែនាមរូបកើតឡើង ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលអាវុសោសារីបុត្ត វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯង ឬវិញ្ញាណ គឺបុគ្គលដទៃធ្វើឲ្យ វិញ្ញាណ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬមួយវិញ្ញាណ មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ។
ID: 636848647088283890
ទៅកាន់ទំព័រ៖