ព្រះត្រៃបិដក ភាគ ៣១

​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​.​.​.​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​.​.​.​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​.​.​.​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​.​.​.​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​.​.​.​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​.​.​.​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​ដូច្នេះ​ឬទេ​។​ ​ម្នាល​អាវុសោ​ប​វិ​ដ្ឋៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​វៀរចាក​សេចក្តី​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​ខ្ញុំ​ក៏​ដឹង​ហេតុ​នុ៎ះ​ ​ខ្ញុំ​ក៏​ឃើញ​ហេតុ​នុ៎ះ​ថា​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​។​
 [​២៧០​]​ ​ម្នាល​អាវុសោ​មុ​សិលៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​វៀរចាក​ការ​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​តើ​មុ​សិលៈ​មាន​អាយុ​ ​មាន​ញាណ​កើតឡើង​ ​ចំពោះខ្លួន​ឯង​ថា​ ​ជាតិ​រលត់​ ​ទើប​ជរា​ ​និង​មរណៈ​រលត់​ ​ដូច្នេះ​ឬទេ​។​ ​ម្នាល​អាវុសោ​ប​វិ​ដ្ឋៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​វៀរចាក​ការ​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​ខ្ញុំ​ក៏​ដឹង​ហេតុ​នុ៎ះ​ ​ខ្ញុំ​ក៏​ឃើញ​ហេតុ​នុ៎ះ​ថា​ ​ព្រោះតែ​ជាតិ​រលត់​ ​ទើប​ជរា​ ​និង​មរណៈ​រលត់​។​ ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636848648576649019
ទៅកាន់ទំព័រ៖