ព្រះត្រៃបិដក ភាគ ៣១
មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ គ្រានោះឯង សុសិមភិក្ខុមានអាយុ ក៏ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងភិក្ខុទាំងនោះ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសុសិមភិក្ខុមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបពោលពាក្យនេះ នឹងភិក្ខុទាំងនោះថា បានឮថា លោកមានអាយុទាំងឡាយ នាំគ្នាក្រាបទូលអរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ពួកខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ (ដូច្នេះ) ពិតមែនឬ។ ពួកភិក្ខុទាំងនោះ តបថា ពិតមែន អាវុសោ។
[២៨៣] សុសិមភិក្ខុសួរថា បពិត្រលោកមានអាយុទាំងឡាយ ចុះលោកទាំងឡាយ កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើបាននូវការតាក់តែង ឬសំដែងឫទ្ធិច្រើនប្រការ គឺកាយតែមួយ ធ្វើឲ្យទៅជាកាយច្រើនក៏បាន កាយច្រើន ធ្វើឲ្យទៅជាកាយតែមួយវិញក៏បាន
ID: 636848651365748547
ទៅកាន់ទំព័រ៖