ព្រះត្រៃបិដក ភាគ ៣១

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វិញ្ញា​ណា​ហារ​ ​(​ជា​បច្ច័យ​)​ ​នៃ​ធម៌​ដូចម្តេច​ហ្ន៎​ ​ដូច្នេះ​ ​ប្រស្នា​នុ៎ះ​ ​របស់​បុគ្គល​នោះ​ទើបត្រូវ​ ​ទាំង​ត្រូវ​ព្យាករណ៍​ចំពោះ​ប្រស្នា​នោះ​ថា​ ​វិញ្ញា​ណា​ហារ​ ​គឺ​បដិសន្ធិ​ចិត្ត​ ​(​ជា​បច្ច័យ​)​ ​នៃ​កិរិយា​កើត​ ​ក្នុង​ភព​ថ្មីទៀត​ ​គឺ​នាមរូប​តទៅ​,​ ​កាលបើ​ការ​កើត​ក្នុង​ភព​ថ្មីទៀត​ ​គឺ​នាមរូប​នោះ​ ​កើតមាន​ហើយ​,​ ​ស​ឡាយ​ត​នៈ​ក៏​កើតមាន​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​។​
 ​[​៣៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​តែង​ពាល់ត្រូវ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​តប​ថា​ ​ប្រស្នា​នេះ​មិន​ត្រូវ​ទេ​ ​ដូច្នេះហើយ​ ​ទើប​ត្រាស់​ថា​ ​តថាគត​មិន​ពោល​ថា​ ​នរណា​ហ្ន៎​ ​តែង​ពាល់ត្រូវ​ដូច្នេះ​ទេ​ ​ប្រសិនបើ​តថាគត​ពោល​ថា​ ​នរណា​ហ្ន៎​ ​តែង​ពាល់ត្រូវ​ដូច្នេះ​ ​ប្រស្នា​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​តែង​ពាល់ត្រូវ​ ​ដូច្នេះ​នោះ​ ​ត្រូវគ្នា​នឹង​ពាក្យ​តថាគត​ហើយ​ ​តែថា​ ​តថាគត​មិន​ពោល​យ៉ាងនេះ​ទេ​ ​កាលបើ​យ៉ាងនេះ​ ​បុគ្គល​ណា​សួរ​ ​ចំពោះ​តថាគត​ ​ដែល​មិន​ពោល​សោះ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ផស្សៈ​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​ហ្ន៎​ ​ដូច្នេះ​ ​ប្រស្នា​នុ៎ះ​ ​របស់​បុគ្គល​នោះ​ ​ទើបត្រូវ​ ​ទាំង​ត្រូវ​ព្យាករណ៍​ ​ចំពោះ​ប្រស្នា​នោះ​ថា​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636848559070909584
ទៅកាន់ទំព័រ៖