ព្រះត្រៃបិដក ភាគ ៣១

 ​[​២៨៥​]​ ​បពិត្រ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចុះ​កាលបើ​លោក​ទាំងឡាយ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​តើ​អាច​កំណត់​ដឹងចិត្ត​របស់​សត្វ​ដទៃ​ ​របស់​បុគ្គល​ដទៃ​ ​ដោយចិត្ត​របស់​ខ្លួន​បាន​ ​គឺ​ចិត្ត​ប្រកបដោយ​រាគៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ចិត្ត​ដែល​ប្រាសចាក​រាគៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​រាគៈ​ ​ចិត្ត​ដែល​ប្រកបដោយ​ទោសៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ ​ចិត្ត​ដែល​ប្រាសចាក​ទោសៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​ទោសៈ​ ​ចិត្ត​ដែល​ប្រកបដោយ​មោហៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​មោហៈ​ ​ចិត្ត​ដែល​ប្រាសចាក​មោហៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​មោហៈ​ ​ចិត្ត​ដែល​រួញ​ថយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​រួញ​ថយ​ ​ចិត្ត​ដែល​រាយមាយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តរាយមាយ​ ​ចិត្ត​ដែល​ជា​មហ​គ្គ​តៈ​ ​គឺ​រូបាវចរ​ ​និង​អ​រូបាវចរ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​មិនមែន​ជា​មហ​គ្គ​តៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនមែន​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636848651873327579
ទៅកាន់ទំព័រ៖