ព្រះត្រៃបិដក ភាគ ៣១
[២៨៩] សុសិមភិក្ខុសួរថា ម្នាលលោកមានអាយុទាំងឡាយ ឥឡូវនេះ ការដោះស្រាយនេះក្តី ការមិនបានលុះនូវធម៌ទាំងនេះក្តី ក្នុងដំណើរនុ៎ះ ម្នាលអាវុសោ ចុះហេតុនេះ តើដូចម្តេច។ ពួកភិក្ខុទាំងនោះ តបថា ម្នាលអាវុសោសុសិមៈ យើងទាំងឡាយ ជាបញ្ញាវិមុត្តបុគ្គល គឺជាអ្នករួចស្រឡះ ចាកកិលេសដោយសារបញ្ញាទេតើ។ សុសិមភិក្ខុឆ្លើយថា ខ្ញុំមិនទាន់យល់សេចក្តី នៃពាក្យដែលលោកមានអាយុទាំងឡាយ សំដែងសង្ខេបហើយនេះ ដោយពិស្តារបានទេ ខ្ញុំសូមអង្វរ សូមលោកមានអាយុទាំងឡាយ សំដែងប្រាប់ខ្ញុំ យ៉ាងណា ឲ្យខាងតែខ្ញុំយល់សេចក្តី នៃពាក្យដែលលោកមានអាយុទាំងឡាយ សំដែងសង្ខេបហើយនេះ ដោយពិស្តារបាន។ ពួកភិក្ខុទាំងនោះ តបថា ម្នាលអាវុសោសុសិមៈ លោកយល់ក្តី មិនយល់ក្តី យើងទាំងឡាយ ជាក់ជាបញ្ញាវិមុត្តបុគ្គលដោយពិត។
[២៩០] គ្រានោះឯង សុសិមភិក្ខុមានអាយុ ក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះសុសិមភិក្ខុមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូល នូវពាក្យទាំងអស់នោះ ដែលខ្លួនចរចាទាំងប៉ុន្មាន ជាមួយនឹងពួកភិក្ខុទាំងនោះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលសុសិមៈ ធម្មដ្ឋិតិញ្ញាណ
ID: 636848652925427755
ទៅកាន់ទំព័រ៖