ព្រះត្រៃបិដក ភាគ ៣១
ដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនោះទេ ព្រះអង្គ។ សញ្ញា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ សង្ខារទាំងឡាយ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនោះទេ ព្រះអង្គ។
ID: 636848653431106679
ទៅកាន់ទំព័រ៖