ព្រះត្រៃបិដក ភាគ ៣១

​អនាគត​ ​បច្ចុប្បន្ន​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​សង្ខារ​ទាំងឡាយ​ណា​ ​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​មាន​ក្នុង​ទី​ជិត​ក្តី​ ​សង្ខារ​ទាំងអស់​នោះ​ ​គ្រាន់តែ​ជា​សង្ខារ​ ​(​ប៉ុណ្ណោះ​ឯង​)​ ​បុគ្គល​គួរ​ឃើញ​សង្ខារ​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​ ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​វិញ្ញាណ​ណាមួយ​ ​ដែល​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​វិញ្ញាណ​ណា​ ​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​វិញ្ញាណ​ទាំងអស់​នោះ​ ​គ្រាន់តែ​ជា​វិញ្ញាណ​ ​(​ប៉ុណ្ណោះ​ឯង​)​ ​បុគ្គល​គួរ​ឃើញ​វិញ្ញាណ​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​ ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​
 [​២៩៣​]​ ​ម្នាល​សុសិ​មៈ​ ​អរិយសាវ័ក​ជា​អ្នកចេះដឹង​ ​កាលបើ​យល់ឃើញ​យ៉ាងនេះ​ ​ក៏​នឿយណាយ​ក្នុង​រូប​ផង​ ​នឿយណាយ​ក្នុង​វេទនា​ផង​ ​នឿយណាយ​ក្នុង​សញ្ញា​ផង​ ​នឿយណាយ​ក្នុង​សង្ខារ​ទាំងឡាយ​ផង​ ​នឿយណាយ​ក្នុង​វិញ្ញាណ​ផង​ ​កាលបើ​នឿយណាយ​ ​(​យ៉ាងនេះ​ហើយ​)​ ​ក៏​ប្រាសចាក​តម្រេក​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​)​ ​ព្រោះ​ប្រាសចាក​តម្រេក​។​ ​កាល​ចិត្ត​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​)​ ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636848653874082015
ទៅកាន់ទំព័រ៖