ព្រះត្រៃបិដក ភាគ ៣១

​មាន​ព្រះបន្ទូល​ ​នឹង​រាជបុរស​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​ប្រស្តែង​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​នាំគ្នា​ចង​បុរស​នេះ​ ​ឲ្យ​មាន​ដើមដៃ​ទៅ​ខាងក្រោយ​ ​(​ចងស្លាបសេក​)​ ​ឲ្យខ្ជាប់​ ​ដោយ​ខ្សែ​ដ៏​មាំ​ ​កោរ​ក្បាល​ឲ្យ​រលីង​ចេញ​ហើយ​ ​(​ត្រូវ​ទួង​)​ ​ស្គរជ័យ​ ​ដែល​មាន​សំឡេង​ឮខ្លាំង​ ​នាំ​បណ្តើរ​ជុំវិញ​សព្វ​ច្រក​ ​សព្វ​ផ្លូវ​ត្រឡែងកែង​ ​នាំចេញ​ទៅតាម​ទ្វារ​ខាងត្បូង​ហើយ​ ​ចូរ​កាត់​ក្បាល​ ​ត្រង់កន្លែង​សម្រាប់​ពិឃាត​ ​ជា​ខាងត្បូង​នៃ​ព្រះនគរ​ចុះ​ ​ឯ​ពួក​រាជបុរស​ ​នាំគ្នា​ចាប់ចង​បុរស​នោះ​ ​ឲ្យ​មាន​ដើមដៃ​ទៅ​ខាងក្រោយ​ឲ្យខ្ជាប់​ ​ដោយ​ខ្សែ​ដ៏​មាំ​ ​កោរ​ក្បាល​ឲ្យ​រលីង​ចេញ​(​ទួង​)​ ​ស្គរជ័យ​ ​ដែល​មាន​សំឡេង​ឮខ្លាំង​ ​នាំ​បណ្តើរ​ជុំវិញ​សព្វ​ច្រក​ ​សព្វ​ផ្លូវ​ត្រឡែងកែង​ ​រួច​នាំចេញ​ទៅតាម​ទ្វារ​ខាងត្បូង​ ​កាត់​ក្បាល​ ​នៅ​ខាងត្បូង​ ​នៃ​ព្រះនគរ​ ​ម្នាល​សុសិ​មៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បុរស​នោះ​ ​គប្បី​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ព្រោះ​ដំណើរ​នោះ​ជាហេតុ​ ​ដែរ​ឬទេ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636848655391218791
ទៅកាន់ទំព័រ៖