ព្រះត្រៃបិដក ភាគ ៣១

​គប្បី​ស្វែងរក​សាស្តា​ ​ដើម្បី​ការ​ដឹង​ក្នុង​សេចក្តី​រលត់​សង្ខារ​តាមពិត​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​សង្ខារ​តាមពិត​ទេ​ ​គប្បី​ស្វែងរក​សាស្តា​ ​ដើម្បី​ការ​ដឹង​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​សង្ខារ​តាមពិត​។​
 ​(​គប្បី​ធ្វើ​បច្ច័យ​នៃ​បទ​ទាំងអស់​ ​ឲ្យ​ប្រកបដោយ​សច្ចៈ៤​ ​សូត្រ​ទី១​)​។​
 ​[​៣១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​ ​នូវ​ជរា​ ​និង​មរណៈ​តាមពិត​ទេ​ ​គប្បី​ធ្វើការ​សិក្សា​ ​ដើម្បី​ការ​ដឹង​ក្នុង​ជរា​ ​និង​មរណៈ​តាមពិត​។​
 ​(​ត្រូវ​ធ្វើ​នូវ​ការ​បំប្រួញ​បច្ច័យ​ ​ឲ្យ​ប្រកបដោយ​សច្ចៈ៤​ ​យ៉ាងនេះ​)​
 ​គប្បី​ធ្វើការ​ប្រកប​ព្យាយាម​.​.​.​ ​គប្បី​ធ្វើ​សេចក្តី​ពេញចិត្ត​ ​ក្នុង​កុសល​.​.​.​ ​គប្បី​ធ្វើ​សេចក្តី​ប្រឹងប្រែង​ដ៏​មាំ​.​.​.​ ​គប្បី​ធ្វើ​សេចក្តី​ព្យាយាម​មិន​រួញរា​.​.​.​ ​គប្បី​ធ្វើ​សេចក្តី​ព្យាយាម​ដុត​កំ​ដៅ​កិលេស​.​.​.​ ​គប្បី​ធ្វើ​សេចក្តី​ព្យាយាម​ខ្នះខ្នែង​.​.​.​ ​គប្បី​ធ្វើ​សេចក្តី​ព្យា​យា​មរឿយៗ​.​.​.​ ​គប្បី​ធ្វើ​សេចក្តី​រឭក​.​.​.​ ​គប្បី​ធ្វើ​សេចក្តី​ដឹងខ្លួន​.​.​.​ ​គប្បី​ធ្វើ​សេចក្តី​មិន​ប្រមាទ​។​

​ចប់​ ​អន្តរ​បេយ្យាល​ ​ទី៩​។​

ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636848657906532658
ទៅកាន់ទំព័រ៖