ព្រះត្រៃបិដក ភាគ ៣១

 ​[​៣១៣​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ស្រះ​បោក្ខរណី​ ​មាន​បណ្តោយ​ ​៥០យោជន៍​ ​ទទឹង​ ​៥០យោជន៍​ ​ជម្រៅ​ ​៥០យោជន៍​ ​ពេញដោយ​ទឹក​ស្មើ​មាត់ច្រាំង​ ​ល្មម​ក្អែក​ឱន​ផឹក​បាន​ ​មាន​បុរស​ម្នាក់​ ​ទៅ​ដួស​ទឹក​អំពី​ស្រះ​នោះ​ ​ដោយ​ចុង​ស្បូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​ទឹកដែល​បុរស​ដួស​ដោយ​ចុង​ស្បូវ​ ​និង​ទឹក​ក្នុង​ស្រះ​បោក្ខរណី​ ​តើ​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទឹក​ក្នុង​ស្រះ​បោក្ខរណី​នេះ​ច្រើនជាង​ ​ទឹកដែល​បុរស​ដួស​ឡើង​ ​ដោយ​ចុង​ស្បូវ​ ​មាន​ប្រមាណ​តិចណាស់​ ​ទឹកដែល​បុរស​ដួស​ឡើង​ ​ដោយ​ចុង​ស្បូវ​ ​យក​ទៅ​ប្រៀបធៀប​នឹង​ទឹក​ក្នុង​ស្រះ​បោក្ខរណី​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​រយ​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​ពាន់​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​សែន​ចំណែក​ឡើយ​។​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636848659329664057
ទៅកាន់ទំព័រ៖