ព្រះត្រៃបិដក ភាគ ៣១
ទឹកដែលហូរមកប្រសព្វ រលាយចូលគ្នានុ៎ះឯង ច្រើនជាង តំណក់ទឹកពីរបីតំណក់ ដែលបុរសដួសនុ៎ះ មានប្រមាណតិចណាស់ តំណក់ទឹកពីរបីតំណក់ ដែលបុរសដួសនោះ យកទៅប្រៀបធៀបនឹងទឹក ដែលហូរមកប្រសព្វ រលាយចូលគ្នា មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។
[៣១៦] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបាននូវធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។ ចប់សូត្រទី៣។
[៣១៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ ដូចទន្លេទាំងនេះ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី តែងហូរមកប្រសព្វ រលាយចូលស្មើគ្នា ក្នុងទីណា ទឹកនោះគប្បីអស់ទៅ រីងស្ងួតទៅ ក្នុងទីនោះ វៀរលែង
ID: 636848659986661635
ទៅកាន់ទំព័រ៖