ព្រះត្រៃបិដក ភាគ ៣១

 ​[​៣១៩​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​លើកយក​ដុំដី​ ​៧ដុំ​ ​ប៉ុន​ផ្លែ​ព​ទ្រា​ ​អំពី​មហាប្រឹថពី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​ដុំដី៧ដុំ​ ​ប៉ុន​ផ្លែ​ព​ទ្រា​ ​ដែលគេ​លើកយក​មក​ ​និង​មហាប្រឹថពី​ ​តើ​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មហាប្រឹថពី​ ​ច្រើនជាង​ ​ឯ​ដុំដី៧ដុំ​ ​ប៉ុន​ផ្លែ​ព​ទ្រា​ ​ដែលគេ​លើកយក​មក​នោះ​ ​មាន​ប្រមាណ​តិចណាស់​ ​ដុំដី៧ដុំ​ ​ប៉ុន​ផ្លែ​ព​ទ្រា​ ​ដែលគេ​ចាប់​លើកឡើង​ ​យក​មក​ប្រៀបធៀប​នឹង​មហាប្រឹថពី​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​រយ​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​ពាន់​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​សែន​ចំណែក​ឡើយ​។​
 [​៣២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​។​បេ​។​ ​ការបាន​នូវ​ធម្មចក្ខុ​ ​មានប្រយោជន៍​ច្រើនយ៉ាង​នេះ​។​ ​ចប់​សូត្រ​ទី៥​។​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636848660454408388
ទៅកាន់ទំព័រ៖