ព្រះត្រៃបិដក ភាគ ៣១
[៣៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ ណាមួយ មិនដឹងច្បាស់នូវជរាមរណៈ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃជរាមរណៈ មិនដឹងច្បាស់ នូវទីរលត់នៃជរាមរណៈ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព... នូវឧបាទាន... នូវតណ្ហា... នូវវេទនា... នូវផស្សៈ... នូវសឡាយតនៈ... នូវនាមរូប... នូវវិញ្ញាណ... មិនដឹងច្បាស់នូវសង្ខារទាំងឡាយ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃសង្ខារ មិនដឹងច្បាស់នូវទីរលត់នៃសង្ខារ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ តថាគត មិនរាប់ថាសមណៈក្នុងពួកសមណៈផង មិនរាប់ថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ព្រោះសមណព្រាហ្មណ៍ មានអាយុទាំងនោះ មិនធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្នឡើយ។
ID: 636848560018113761
ទៅកាន់ទំព័រ៖