ព្រះត្រៃបិដក ភាគ ៣១
[៤៤] ម្នាលកច្ចានៈ ទីបំផុតទី១នេះ ថា វត្ថុទាំងពួងមាន ទីបំផុតទី២នេះ ថា វត្ថុទាំងពួងមិនមាន។ ម្នាលកច្ចានៈ តថាគត មិនអាស្រ័យនូវទីបំផុតទាំងពីរនុ៎ះទេ តែងសំដែងនូវធម៌ដោយបទកណ្តាលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ឯការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតមានសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ចប់សូត្រ ទី៥។
[៤៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... គ្រានោះ ភិក្ខុ១រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងត្រាស់ថា ធម្មកថិក ធម្មកថិក (អ្នកសំដែងធម៌ អ្នកសំដែងធម៌) បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុជាធម្មកថិក មានដោយហេតុប៉ុន្មានយ៉ាង។
ID: 636848561236753463
ទៅកាន់ទំព័រ៖