ព្រះត្រៃបិដក ភាគ ៣១

​កាលដែល​ខ្ញុំ​សួរ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​ស្គាល់​ ​មិនឃើញ​សេចក្តី​សុខ​ ​និង​ទុក្ខ​ទេ​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នា​លតិម្ព​រុក្ខ​ ​តថាគត​ ​មិនមែន​ជា​មិន​ស្គាល់​ ​មិនឃើញ​សេចក្តី​សុខ​ ​និង​ទុក្ខ​ទេ​ ​ម្នា​លតិម្ព​រុក្ខ​ ​តថាគត​ ​ស្គាល់​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​ដោយពិត​ ​ម្នា​លតិម្ព​រុក្ខ​ ​តថាគត​ ​ឃើញ​សេចក្តី​សុខ​ ​និង​ទុក្ខ​ដោយពិត​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រាប់​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ផង​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែង​សេចក្តី​សុខ​ ​និង​ទុក្ខ​ដល់​ខ្ញុំ​ព្រះអង្គ​ផង​។​
 [​៥៥​]​ ​ម្នា​លតិម្ព​រុក្ខ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ខាងដើម​ថា​ ​វេទនា​នោះ​ ​ក៏​គឺ​អ្នកនោះ​ទទួល​ ​ដូច្នេះ​ ​លទ្ធិ​ថា​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​ក៏​នឹង​មាន​ ​ឯត​ថា​គត​ ​មិន​ពោល​យ៉ាងនេះ​ទេ​។​ ​ម្នា​លតិម្ព​រុក្ខ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ខាងដើម​ថា​ ​វេទនា​ដទៃ​ ​អ្នកដទៃ​ទទួល​ ​ដូច្នេះ​ ​បុគ្គល​ដែល​ត្រូវ​វេទនា​គ្រប​សង្កត់​ ​ក៏​នឹង​មាន​ ​លទ្ធិ​ថា​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​គឺ​អ្នកដទៃ​ធ្វើឲ្យ​ ​ឯត​ថា​គត​ ​មិន​ពោល​យ៉ាងនេះ​ទេ​។​ ​ម្នា​លតិម្ព​រុក្ខ​ ​តថាគត​ ​មិន​ប្រកាន់​នូវ​ទីបំផុត​ទាំងពីរ​នុ៎ះ​ឡើយ​ ​តែង​សំដែងធម៌​ ​ដោយបទ​កណ្តាល​ថា​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​វិនាស
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636848563703214537
ទៅកាន់ទំព័រ៖