ព្រះត្រៃបិដក ភាគ ៣១

​ឬក៏​បណ្តា​ផស្សា​យតនៈ​ទាំងនោះ​ ​ណាមួយ​ ​ពាល់ត្រូវ​ហើយ​ ​រមែង​ទទួល​នូវ​សុខ​ ​និង​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​បណ្ឌិត​ ​ដែល​មាន​អវិជ្ជា​ ​ជា​គ្រឿង​រារាំង​ ​ដែល​ប្រកបដោយ​តណ្ហា​ ​រមែង​មាន​កាយ​នេះ​ ​កើតឡើង​យ៉ាងនេះ​ឯង​ ​ដ្បិត​ផស្សៈ​រមែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​នូវ​ធម៌​ជា​គូៗ​នឹងគ្នា​នុ៎ះ​ ​យ៉ាងនេះ​ ​គឺ​កាយ​នេះ​ផង​ ​នាមរូប​ខាងក្រៅ​ផង​ ​បុគ្គល​ជា​បណ្ឌិត​ ​ដែល​ផស្សា​យតនៈ​ទាំង៦​ ​ឬក៏​ ​បណ្តា​ផស្សា​យតនៈ​ទាំង​នុ៎ះ​ ​ណាមួយ​ ​ពាល់ត្រូវ​ហើយ​ ​រមែង​ទទួល​នូវ​សុខ​ ​និង​ទុក្ខ​។​
 [​៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ដំណើរ​នោះ​ ​បណ្ឌិត​ ​និង​ពាល​ ​តើមាន​សេចក្តី​វិសេស​ដូចម្តេច​ ​មាន​សេចក្តី​អធិប្បាយ​ដូចម្តេច​ ​មាន​សេចក្តី​ផ្សេងគ្នា​ដូចម្តេច​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​(​នេះ​)​ ​មាន​ព្រះមានព្រះភាគ​ជា​ឫសគល់​ ​មាន​ព្រះមានព្រះភាគ​ ​ជា​អ្នកណែនាំ​ ​មាន​ព្រះមានព្រះភាគ​ជាទី​ពឹង​ ​របស់​យើងខ្ញុំ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​សូម​អង្វរ​ ​សូម​ព្រះមានព្រះភាគ​ ​បំភ្លឺ​នូវ​សេចក្តី​នៃ​ភាសិត​នុ៎ះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ស្តាប់​ព្រះមានព្រះភាគ​ហើយ​ ​នឹង​ចងចាំ​ទុក​។​ ​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636848564599535803
ទៅកាន់ទំព័រ៖