ព្រះត្រៃបិដក ភាគ ៣១

ចេញ​ផង​ ​ធ្វើឲ្យ​អស់​តណ្ហា​នោះ​ផង​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​បណ្ឌិត​ ​បាន​ប្រព្រឹត្ត​មគ្គ​ព្រហ្មចរិយៈ​ ​ដើម្បី​ការ​អស់​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​ ​ព្រោះហេតុនោះ​ ​បណ្ឌិត​ ​លុះ​បែកធ្លាយ​រាងកាយ​ទៅ​ហើយ​ ​មិន​ចូល​ទៅ​ចាប់បដិសន្ធិ​កាយ​ទៀត​ឡើយ​ ​កាល​បណ្ឌិត​នោះ​ ​មិនបាន​ចូល​ទៅ​ចាប់បដិសន្ធិ​កាយ​ទៀត​ ​រមែង​រួច​ស្រឡះ​ ​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​លំបាកចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​តថាគត​ពោល​ថា​ ​បណ្ឌិត​នោះ​ ​រមែង​រួច​ស្រឡះ​ ​ចាក​វដ្ត​ទុក្ខ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការប្រព្រឹត្ត​មគ្គ​ព្រហ្មចរិយៈ​ណា​ ​នេះឯង​ ​ជា​សេចក្តី​វិសេស​ ​នេះឯង​ ​ជា​សេចក្តី​អធិប្បាយ​ ​នេះឯង​ជា​សេចក្តី​ផ្សេងគ្នា​ ​នៃ​បណ្ឌិត​ ​និង​ពាល​។​ ​ចប់​សូត្រ​ទី៩​។​
 ​[​៦០​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​បដិច្ចសមុប្បាទ​ធម៌​ផង​(​១​)​ ​នូវ​បដិ​ច្ច​សមុ​ប្ប​ន្ន​ធម៌​(​២​)​ ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ប្រុង​ស្តាប់​នូវ​សេចក្តី​នោះ​ ​ចូរ​យកចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​ប្រាប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
​(​១​)​ ​ការ​កើតឡើង​នៃ​ហេតុ​ ​ព្រោះ​អាស្រ័យ​គ្នា​ ​ក្នុង​ទីនេះ​ ​សំដៅយក​បច្ច័យ​ ​មាន​អវិជ្ជា​ជាដើម​។​ ​(​២​)​ ​សភាវធម៌​ ​ដែល​កើតឡើង​ហើយ​ ​ព្រោះ​អាស្រ័យ​បច្ច័យ​។​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636848565202150271
ទៅកាន់ទំព័រ៖