ព្រះត្រៃបិដក ភាគ ៣១

 ​[​៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ ​អរិយសាវ័ក​បានឃើញ​ ​នូវ​បដិច្ចសមុប្បាទ​ធម៌​នេះ​ផង​ ​នូវ​បដិ​ច្ច​សមុ​ប្ប​ន្ន​ធម៌​នេះ​ផង​ ​ដោយ​ប្រពៃ​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ ​តាមពិត​ ​អរិយសាវ័ក​នោះ​ ​នឹង​ពិចារណា​រក​ទីបំផុត​ខាងដើម​ ​គឺ​ខន្ធ​ក្នុង​អតីតកាល​ថា​ ​អាត្មាអញ​ ​បាន​កើត​ហើយ​ក្នុង​អតីតកាល​ដែរ​ឬ​ហ្ន៎​ ​អាត្មាអញ​ ​មិនបាន​កើត​ក្នុង​អតីតកាល​ទេ​ឬ​ហ្ន៎​ ​អាត្មាអញ​បាន​កើត​ហើយ​ក្នុង​អតីតកាល​ ​ដូចម្តេច​ហ្ន៎​ ​អាត្មាអញ​ ​បាន​កើត​ហើយ​ក្នុង​អតីតកាល​ ​ដោយ​ប្រការ​ដូចម្តេច​ហ្ន៎​ ​អាត្មាអញ​កើតជា​អ្វី​ ​ហើយ​បាន​កើតជា​អ្វី​ ​ក្នុង​អតីតកាល​ហ្ន៎​ ​ដូច្នេះ​ក្តី​ ​ពិចារណា​រក​នូវ​ទីបំផុត​ខាងចុង​ ​គឺ​ខន្ធ​ក្នុង​អនាគតកាល​ថា​ ​អាត្មាអញ​ ​នឹង​កើត​ក្នុង​អនាគតកាល​ដែរ​ឬ​ហ្ន៎​ ​អាត្មាអញ​ ​នឹង​មិនកើត​ក្នុង​អនាគតកាល​ទេ​ឬ​ហ្ន៎​ ​អាត្មាអញ​ ​នឹង​កើត​ក្នុង​អនាគតកាល​ ​ដូចម្តេច​ហ្ន៎​ ​អាត្មាអញ​ ​នឹង​កើត​ក្នុង​អនាគតកាល​ ​ដោយ​ប្រការ​ដូចម្តេច​ហ្ន៎​ ​អាត្មាអញ​ ​នឹង​កើតជា​អ្វី​ ​ហើយ​កើតជា​អ្វី​ ​ទៅ​ក្នុង​អនាគតកាល​ហ្ន៎​ ​ដូច្នេះ​ក្តី​ ​នឹង​មាន​សេចក្តី​ងឿងឆ្ងល់​ ​ចំពោះ​ខន្ធ​ខាងក្នុង​ ​(​ខន្ធ​របស់​ខ្លួន​)​ ​ក្នុង​បច្ចុប្បន្ន​កាល​ឥឡូវនេះ​ថា​ ​អាត្មាអញ​ ​មាន​ដែរ​ឬ​ហ្ន៎​ ​អាត្មាអញ​ ​មិន​មាន​ទេ​ឬ​ហ្ន៎​ ​អាត្មាអញ​ ​មាន​ដូចម្តេច​ហ្ន៎​ ​អាត្មាអញ​ ​មាន​ដោយ​ប្រការ​ដូចម្តេច​ទៅ​ហ្ន៎​ ​សត្វ​នេះ​មក​ពីណា​ហ្ន៎​ ​សត្វ​នោះ​នឹង​ទៅ​កើត​ក្នុង​ទីណា​ហ្ន៎​ ​ដូច្នេះ​ក្តី​ ​ហេតុនេះ​ ​រមែង​មិន​មាន​ឡើយ​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636848566377237482
ទៅកាន់ទំព័រ៖