ព្រះត្រៃបិដក ភាគ ៣១
[៧០] ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀងមានគ្រាប់ដ៏ថ្លោស បង្អុរចុះលើភ្នំ កាលទឹកនោះ ហូរទៅកាន់ទីទាប រមែងញុំាងជ្រោះភ្នំ ក្រហែង និងប្រឡាយទឹកឲ្យពេញ កាលបើជ្រោះភ្នំ ក្រហែង និងប្រឡាយទឹកពេញហើយ រមែងញុំាងត្រពាំងតូចឲ្យពេញ កាលបើត្រពាំងតូចពេញហើយ រមែងញុំាងបឹងឲ្យពេញ កាលបើបឹងពេញហើយ រមែងញុំាងស្ទឹងឲ្យពេញ កាលបើស្ទឹងពេញហើយ រមែងញុំាងទន្លេឲ្យពេញ កាលបើទន្លេពេញហើយ រមែងញុំាងមហាសមុទ្រឲ្យពេញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ វិញ្ញាណ មានសង្ខារជាហេតុ នាមរូប មានវិញ្ញាណជាហេតុ សឡាយតនៈ មាននាមរូបជាហេតុ ផស្សៈ មានសឡាយតនៈជាហេតុ វេទនា មានផស្សៈជាហេតុ តណ្ហាមានវេទនាជាហេតុ ឧបាទាន មានតណ្ហាជាហេតុ ភព មានឧបាទានជាហេតុ ជាតិមានភពជាហេតុ ទុក្ខ មានជាតិជាហេតុ សទ្ធាមានទុក្ខជាហេតុ បាមុជ្ជៈ មានសទ្ធាជាហេតុ បីតិ មានបាមុជ្ជៈជាហេតុ បស្សទ្ធិ មានបីតិជាហេតុ សុខៈ មានបស្សទ្ធិជាហេតុ សមាធិ មានសុខៈជាហេតុ យថាភូតញ្ញាណទស្សនៈ មានសមាធិជាហេតុ និព្វិទាញាណ
ID: 636848569664865524
ទៅកាន់ទំព័រ៖