ព្រះត្រៃបិដក ភាគ ៣១

 ​[​៧២​]​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ក៏​ពោល​ពាក្យ​ដូច្នេះ​ថា​ ​ម្នាល​សារីបុត្ត​មាន​អាយុ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​។​ ​ម្នាល​សារីបុត្ត​មាន​អាយុ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ដទៃ​ធ្វើឲ្យ​។​ ​ម្នាល​សារីបុត្ត​មាន​អាយុ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ផង​ ​បុគ្គល​ដទៃ​ធ្វើឲ្យ​ផង​។​ ​ម្នាល​សារីបុត្ត​មាន​អាយុ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួន​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​។​ ​ម្នាល​សារីបុត្ត​មាន​អាយុ​ ​បណ្ហា​ហេតុ​ទាំង៤នេះ​ ​ព្រះសមណគោតម​ ​បាន​ពោល​ដូចម្តេច​ ​បាន​ប្រាប់​ដូចម្តេច​ ​ចុះ​កាល​យើង​ទាំងឡាយ​ ​ព្យាករ​ដូចម្តេច​ ​ទើប​ឈ្មោះថា​ ​ជា​អ្នកពោល​តាម​ពាក្យ​ដែល​ព្រះសមណគោតម​ពោល​ហើយ​ផង​ ​ឈ្មោះថា​ ​មិន​ពោល​បង្កាច់​ព្រះសមណគោតម​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ឈ្មោះថា​ ​ព្យាករ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​ទាំង​លំអាន​ពាក្យ​បន្តិចបន្តួច​ ​ដែល​ប្រកបដោយ​ធម៌​ហើយ​ ​ក៏​មិន​មកកាន់​ឋានៈ​ ​ដែល​បណ្ឌិត​គួរ​តិះដៀល​ផង​។​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636848570376696238
ទៅកាន់ទំព័រ៖