ព្រះត្រៃបិដក ភាគ ៣១

សមណព្រាហ្មណ៍​ទាំងនោះ​ឯង​ ​ទទួល​ទុក្ខ​ក្រៅអំពី​ផស្សៈ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ដទៃ​ធ្វើឲ្យ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ឯង​ ​ទទួល​ទុក្ខ​ក្រៅអំពី​ផស្សៈ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ផង​ ​បុគ្គល​ដទៃ​ធ្វើឲ្យ​ផង​ ​សមណព្រាហ្មណ៍​ទាំងនោះ​ឯង​ ​ទទួល​ទុក្ខ​ក្រៅអំពី​ផស្សៈ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួន​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ឯង​ ​ទទួល​ទុក្ខ​ក្រៅអំពី​ផស្សៈ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​
 [​៧៤​]​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បានឮ​នូវ​ការចរចា​ ​ដោយ​ពាក្យ​នេះ​ ​របស់​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ជាមួយនឹង​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ហើយ​។​ ​ទើប​ព្រះ​អានន្ទ​មាន​អាយុ​ ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​លុះ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​បច្ឆាភត្តកាល​ ​ចូល​ទៅ​គាល់​ព្រះ​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636848570828582084
ទៅកាន់ទំព័រ៖