ព្រះត្រៃបិដក ភាគ ៣១

​បញ្ញត្ត​ថា​ ​ទុក្ខ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួន​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​ ​តែ​ទុក្ខ​នោះ​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​ម្នាល​អានន្ទ​ ​បណ្តា​វាទៈ​ទាំង៤នោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​សមណព្រាហ្មណ៍​ទាំងនោះ​ឯង​ ​ទទួល​ទុក្ខ​ក្រៅអំពី​ផស្សៈ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​។​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​។​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួន​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ឯង​ ​ទទួល​ទុក្ខ​ក្រៅអំពី​ផស្សៈ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​
 [​៧៦​]​ ​ម្នាល​អានន្ទ​ ​សម័យមួយ​ ​តថាគត​នៅក្នុង​វត្ត​វេឡុវ័ន​ ​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​នោះ​ឯង​។​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ ​តថាគត​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​ដើម្បី​បិណ្ឌបាត​។​ ​ម្នាល​អានន្ទ​ ​តថាគត​នោះ​ ​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636848571421936022
ទៅកាន់ទំព័រ៖