ព្រះត្រៃបិដក ភាគ ៣១

 ​[​៧៧​]​ ​ព្រះ​អានន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ពេក​ណាស់​ ​ព្រោះថា​ ​សេចក្តី​ទាំងពួង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពោល​តែ​ដោយបទ​មួយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯ​សេចក្តី​នុ៎ះ​ ​ប្រសិនបើ​ព្រះអង្គ​ ​ពោល​ដោយ​ពិស្តារ​វិញ​ ​ប្រហែលជា​ជ្រាលជ្រៅ​ ​ទាំង​មាន​ឱភាស​ជ្រាលជ្រៅ​ណាស់​។​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នកបំភ្លឺ​នូវ​សេចក្តី​នោះ​ ​ក្នុង​វាទៈ​ទាំង៤នេះ​មក​មើល​។​
 [​៧៨​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​ម្នាល​អានន្ទ​មាន​អាយុ​ ​ជរា​ ​និង​មរណៈ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួ​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ជរា​ ​និង​មរណៈ​ ​មាន​ជាតិ​ជាហេតុ​ ​មាន​ជាតិ​នាំឲ្យកើត​ ​មាន​ជាតិ​ជា​កំណើត​ ​មាន​ជាតិ​ជា​ប្រភព​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​ម្នាល​អានន្ទ​មាន​អាយុ​ ​ចុះ​ជាតិ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួ​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636848572345768862
ទៅកាន់ទំព័រ៖