ព្រះត្រៃបិដក ភាគ ៣១
[៨៤] ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយណា កាយនោះ មិនមាន ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវាចាណា វាចានោះ មិនមាន។ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺចិត្តណា ចិត្តនោះ មិនមាន ខេត្តក្តី មិនមាន។ វត្ថុក្តី មិនមាន។ អាយតនៈក្តី មិនមាន។ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺអធិករណៈ
(១) ណា អធិករណ៍នោះក្តី មិនមាន។ ចប់សូត្រទី៥។
[៨៥] ទ្រង់គង់នៅជិតក្រុងសាវត្ថី... គ្រានោះ ព្រះឧបវាណៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។
[៨៦] លុះព្រះឧបវាណៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង
(១) ហេតុ។
ID: 636848574733905456
ទៅកាន់ទំព័រ៖