ព្រះត្រៃបិដក ភាគ ៣២

 ​[​១២០​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្សារ​នេះ​ ​មាន​ទីបំផុត​ ​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ណា​ ​មិនធ្លាប់​កើតជា​បងប្អូន​ប្រុស​ ​សត្វ​នោះ​ ​គេ​មិន​ងាយ​រកបាន​ទេ​។​បេ​។​ ​ចប់​សូត្រ​ទី៦​។​
 [​១២១​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្សារ​នេះ​ ​មាន​ទីបំផុត​ ​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ណា​ ​មិនធ្លាប់​កើតជា​បងប្អូន​ស្រី​ ​សត្វ​នោះ​ ​គេ​មិន​ងាយ​រកបាន​ទេ​។​បេ​។​ ​ចប់​សូត្រ​ទី៧​។​
 [​១២២​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្សារ​នេះ​ ​មាន​ទីបំផុត​ ​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ណា​ ​មិនធ្លាប់​កើតជា​កូនប្រុស​ ​សត្វ​នោះ​ ​គេ​មិន​ងាយ​រកបាន​ទេ​។​បេ​។​ ​ចប់​សូត្រ​ទី៨​។
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636849150154827650
ទៅកាន់ទំព័រ៖