ព្រះត្រៃបិដក ភាគ ៣២

 ​[​១២៣​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្សារ​នេះ​ ​មាន​ទីបំផុត​ ​គេ​មិន​អាច​ដឹង​បាន​ ​គឺទី​បំផុត​ខាងដើម​ ​របស់​សត្វ​ទាំងឡាយ​ ​ដែល​មាន​អវិជ្ជា​ជារ​នាំង​ ​មាន​តណ្ហា​ជា​ចំណង​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​មិន​ប្រាកដ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ណា​ ​មិនធ្លាប់​កើតជា​កូនស្រី​ ​សត្វ​នោះ​ ​គេ​មិន​ងាយ​រកបាន​ ​ដោយ​កាល​ជា​អង្វែង​នេះ​ទេ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​សង្សារ​នេះ​ ​មាន​ទីបំផុត​ ​គេ​មិន​អាច​ដឹង​បាន​ ​គឺទី​បំផុត​ខាងដើម​ ​របស់​សត្វ​ទាំងឡាយ​ ​ដែល​មាន​អវិជ្ជា​ជារ​នាំង​ ​មាន​តណ្ហា​ជា​ចំណង​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​មិន​ប្រាកដ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ទុក្ខ​ ​សេចក្តី​ព្រួយ​ ​សេចក្តី​វិនាស​ ​ដែល​អ្នក​ទាំងឡាយ​ ​បាន​ទទួលរង​ហើយ​ ​អស់​កាល​ជា​អង្វែង​យ៉ាងនេះ​ ​ព្រៃខ្មោច​ក៏​ចំរើន​ឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ ​អ្នក​ទាំងឡាយ​ ​គួរ​នឿយណាយ​ ​គួរ​ធុញទ្រាន់​ ​គួរ​ជិនឆ្អន់​ ​ក្នុង​សង្ខារ​ទាំងពួង​។​ ​ចប់​សូត្រ​ទី៩​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636849150363839605
ទៅកាន់ទំព័រ៖