ព្រះត្រៃបិដក ភាគ ៣២

 ​[​១២៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​នា​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​
 [​១២៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្សារ​នេះ​ ​មាន​ទីបំផុត​ ​គេ​មិន​អាច​ដឹង​បាន​ ​គឺទី​បំផុត​ខាងដើម​ ​របស់​សត្វ​ទាំងឡាយ​ ​ដែល​មាន​អវិជ្ជា​ជារ​នាំង​ ​មាន​តណ្ហា​ជា​ចំណង​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​មិន​ប្រាកដ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្នំ​វេ​បុល្លនេះ​ ​មានឈ្មោះ​ថា​ ​បា​ចីន​វំសៈ​ ​ដូច្នេះ​ ​កើតឡើង​ហើយ​ ​ក្នុង​អតីតកាល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ទាំងឡាយ​ ​មានឈ្មោះ​ថា​ ​តិ​វរៈ​ដូច្នេះ​ ​កើតឡើង​ហើយ​ ​ក្នុង​សម័យ​នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​តិ​វរៈ​ ​មាន​អាយុប្រមាណ​បួន​ហ្មឺន​ឆ្នាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​តិ​វរៈ​ ​ឡើងភ្នំ​បា​ចីន​វំសៈ​ ​អស់៤ថ្ងៃ​ ​ចុះ​មកវិញ​ ​អស់៤ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ព្រះនាម​កកុសន្ធៈ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​បាន​កើតឡើង​ក្នុង​លោក​ ​ក្នុង​សម័យ​នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ព្រះនាម​កកុសន្ធៈ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​គូ​សាវ័ក​ឈ្មោះ​វិធូ​រៈ​ ​និង​សញ្ជី​វៈ​ ​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636849150621374335
ទៅកាន់ទំព័រ៖