ព្រះត្រៃបិដក ភាគ ៣២

​ចុះ​មកវិញ​ ​ក៏​អស់៣ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ព្រះនាម​កោនាគមនៈ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​បាន​កើតឡើង​ក្នុង​លោក​ ​ក្នុង​សម័យ​នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ព្រះនាម​កោនាគមនៈ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​គូ​សាវ័ក​ឈ្មោះ​ភិយ្យោ​សៈ​ ​និង​ឧត្តរៈ​ ​ជាគូ​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ថ្លៃថ្លា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​មើលចុះ​ ​ឈ្មោះ​នោះ​របស់​ភ្នំ​នេះ​ ​ក៏​អន្តរធាន​បាត់​ទៅ​ ​មនុស្ស​ទាំងនោះ​ ​ក៏​ធ្វើ​មរណកាល​ទៅ​ ​ទាំង​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ក៏​បរិនិព្វាន​ទៅ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ទៀង​យ៉ាងនេះ​។​បេ​។​ ​គួរ​ជិនឆ្អន់​។​
 [​១២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្នំ​វេ​បុល្លនេះ​ ​មានឈ្មោះ​ថា​ ​សុប​ស្សៈ​ ​ដូច្នេះ​ ​កើតឡើង​ ​ក្នុង​អតីតកាល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​ ​មានឈ្មោះ​ថា​ ​សុ​ប្បិ​យៈ​ដូច្នេះ​ ​កើតឡើង​ ​ក្នុង​សម័យ​នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​សុ​ប្បិ​យៈ​ ​មាន​អាយុប្រមាណ២ហ្មឺន​ឆ្នាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​សុ​ប្បិ​យៈ​ ​ឡើង​ភ្នំ​សុប​ស្សៈ
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636849151274621699
ទៅកាន់ទំព័រ៖