ព្រះត្រៃបិដក ភាគ ៣២
រស់នៅយ៉ាងយូរ មនុស្សនោះ រស់នៅត្រឹម១០០ឆ្នាំ ឬតិចជាងក៏មាន ច្រើនជាងក៏មាន។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សឈ្មោះមាគធកៈ ឡើងភ្នំវេបុល្លមួយរំពេច ចុះមកវិញក៏មួយរំពេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ព្រះអរហន្តសម្មាសម្ពុទ្ធ គឺតថាគតនេះ បានកើតឡើងក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ តថាគត មានគូសាវ័កឈ្មោះសារីបុត្ត និងមោគ្គល្លាន ជាគូដ៏ប្រសើរ ជាគូដ៏ថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ មុខជានឹងមានកាលដែលឈ្មោះនេះ របស់ភ្នំនេះ ត្រូវអន្តរធានបាត់ទៅ មនុស្សទាំងនេះ ក៏នឹងធ្វើមរណកាលទៅ ឯតថាគត ក៏គង់នឹងបរិនិព្វានទៅ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនស្រួលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។
ID: 636849151726777561
ទៅកាន់ទំព័រ៖