ព្រះត្រៃបិដក ភាគ ៣២
[១២៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់សូត្រនេះហើយ ទើបទ្រង់ត្រាស់ពាក្យនេះតទៅទៀតថា
ភ្នំបាចីនវំសៈរបស់ពួកមនុស្សតិវរៈ ភ្នំវង្កតរបស់ពួកមនុស្សរោហិតស្សៈ ភ្នំសុបស្សៈ របស់ពួកមនុស្សសុប្បិយៈ ភ្នំវេបុល្ល របស់ពួកមនុស្សមាគធៈ សង្ខារទាំងឡាយ មិនទៀងមែនពិត មានកិរិយាកើតឡើង និងវិនាសទៅជាធម្មតា លុះកើតឡើងហើយរលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងឡាយនោះ នាំមកនូវសេចក្តីសុខ។ ចប់សូត្រទី១០។
ចប់ ទុគ្គតវគ្គ ទី២។
ID: 636849152016824150
ទៅកាន់ទំព័រ៖