ព្រះត្រៃបិដក ភាគ ៣២

 ​[​១៤​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​មាន​សភាព​ផ្សេងគ្នា​.​.​.​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សញ្ញា​មាន​សភាព​ផ្សេងគ្នា​។​បេ​។​ ​បរិ​យេ​សនា​ ​មាន​សភាព​ផ្សេងគ្នា​.​.​.​ ​មិនមែន​បរិឡាហៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អា​ស្រ័យ​បរិ​យេ​សនា​ ​មាន​សភាព​ផ្សេងគ្នា​ ​មិនមែន​ឆន្ទៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​បរិឡាហៈ​មាន​សភាព​ផ្សេងគ្នា​ ​មិនមែន​សង្កប្បៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ឆន្ទៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​មិនមែន​សញ្ញា​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សង្កប្បៈ​មាន​សភាព​ផ្សេងគ្នា​ ​មិនមែន​ធាតុ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សញ្ញា​ ​មាន​សភាព​ផ្សេងគ្នា​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធាតុ​មាន​សភាព​ផ្សេងគ្នា​ ​តើ​ដូចម្តេច​។​ ​រូបធាតុ​។​បេ​។​ ​ធម្មធាតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធាតុ​ ​មាន​សភាព​ផ្សេងគ្នា​។​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636849115518936591
ទៅកាន់ទំព័រ៖