ព្រះត្រៃបិដក ភាគ ៣២

​កស្សប​សំយុត្ត​


 [​១៣០​]​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កស្សប​ភិក្ខុ​នេះ​ ​ជា​អ្នក​សន្តោស​ ​ដោយ​ចីវរ​តាម​មាន​តាម​បាន​ផង​ ​ជា​អ្នកពោល​សរសើរគុណ​នៃ​ការ​សន្តោស​ ​ដោយ​ចីវរ​ ​តាម​មាន​តាម​បាន​ផង​ ​មិនដល់​នូវ​អនេសនៈ​ ​ដែល​ជា​ធម៌​មិន​សមគួរ​ ​ព្រោះ​ហេតុ​ចីវរ​ផង​ ​មិន​តក់ស្លុត​ព្រោះ​មិនបាន​ចីវរ​ផង​ ​មិន​ត្រេកអរ​ ​មិន​វង្វេង​ ​មិន​ជ្រុលជ្រប់​ ​ព្រោះ​បាន​ចីវរ​ផង​ ​ជា​អ្នក​ឃើញ​ទោស​ ​ក្នុង​ការ​ដល់​នូវ​អនេសនៈ​ ​និង​ការប្រើ​ប្រាស់​ ​ដោយ​សេចក្តី​ចំពាក់ចិត្ត​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​បញ្ញា​សម្រាប់​រើខ្លួន​ ​ប្រើប្រាស់​ ​(​នូវ​ចីវរ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កស្សប​ភិក្ខុ​នេះ​ ​ជា​អ្នក​សន្តោស​ ​ដោយ​បិណ្ឌបាត​ ​តាម​មាន​តាម​បាន​ផង​ ​ជា​អ្នកពោល​សរសើរគុណ​ ​នៃ​សេចក្តី​សន្តោស​ ​ដោយ​បិណ្ឌបាត​ ​តាម​មាន​តាម​បាន​ផង​ ​មិនដល់​នូវ​អនេសនៈ​ ​ដែល​ជា​ធម៌​មិន​សមគួរ​ ​ព្រោះ​ហេតុ​បិណ្ឌបាត​ផង​ ​មិន​តក់ស្លុត​ ​ព្រោះ​មិនបាន​បិណ្ឌបាត​ផង​ ​មិន​ត្រេកអរ​ ​មិន​វង្វេង​ ​មិន​ជ្រុលជ្រប់​ ​ព្រោះ​បាន​បិណ្ឌបាត​ផង​ ​ជា​អ្នក​ឃើញ​ទោស​ ​ជាប្រក្រតី​ ​មាន​បញ្ញា​សម្រាប់​រើខ្លួន​ ​បរិភោគ​ ​(​នូវ​បិណ្ឌបាត​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កស្សប​ភិក្ខុ​នេះ​ ​ជា​អ្នក​សន្តោស​ ​ដោយ​សេនាសនៈ​ ​តាម​មាន​តាម​បាន​ផង​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636849152572235918
ទៅកាន់ទំព័រ៖