ព្រះត្រៃបិដក ភាគ ៣២
ជាអ្នកពោលសរសើរគុណ នៃសេចក្តីសន្តោស ដោយសេនាសនៈ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌មិនសមគួរ ព្រោះហេតុនៃសេនាសនៈផង មិនតក់ស្លុត ព្រោះមិនបានសេនាសនៈផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានសេនាសនៈផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់រើខ្លួន ប្រើប្រាស់ (នូវសេនាសនៈ)។ ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានផង ជាអ្នកពោលសរសើរគុណ នៃសេចក្តីសន្តោស ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌មិនសមគួរ ព្រោះហេតុនៃគិលានប្បច្ចយភេសជ្ជបរិក្ខារផង មិនតក់ស្លុត ព្រោះមិនបានគិលានប្បច្ចយភេសជ្ជបរិក្ខារផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានគិលានប្បច្ចយភេសជ្ជបរិក្ខារផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់រើខ្លួន បរិភោគ (នូវគិលានប្បច្ចយភេសជ្ជបរិក្ខារ)។
ID: 636849152763146838
ទៅកាន់ទំព័រ៖