ព្រះត្រៃបិដក ភាគ ៣២

 ​[​១៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​ពួក​យើង​នឹងជា​អ្នក​សន្តោស​ ​ដោយ​ចីវរ​ ​តាម​មាន​តាម​បាន​ផង​ ​ជា​អ្នកពោល​សរសើរគុណ​ ​នៃ​សេចក្តី​សន្តោស​ ​ដោយ​ចីវរ​ ​តាម​មាន​តាម​បាន​ផង​ ​មិនដល់​នូវ​អនេសនៈ​ ​ដែល​ជា​ធម៌​មិន​សមគួរ​ ​ព្រោះ​ហេតុ​នៃ​ចីវរ​ផង​ ​មិន​តក់ស្លុត​ ​ព្រោះ​មិនបាន​ចីវរ​ផង​ ​មិន​ត្រេកអរ​ ​មិន​វង្វេង​ ​មិន​ជ្រុលជ្រប់​ ​ព្រោះ​បាន​ចីវរ​ផង​ ​ជា​អ្នក​ឃើញ​ទោស​ ​ជាប្រក្រតី​ ​មាន​បញ្ញា​សម្រាប់​រើខ្លួន​ ​និង​បរិភោគ​ ​(​នូវ​ចីវរ​)​។​
 ​(​ពាក្យ​ទាំងអស់​ ​បណ្ឌិត​ត្រូវ​ធ្វើ​យ៉ាងនេះ​ចុះ​)​
 យើង​ទាំងឡាយ​ ​នឹងជា​អ្នក​សន្តោស​ ​ដោយ​បិណ្ឌបាត​ ​តាម​មាន​តាម​បាន​ផង​។​បេ​។​ ​យើង​ទាំងឡាយ​ ​នឹងជា​អ្នក​សន្តោស​ ​ដោយ​សេនាសនៈ​ ​តាម​មាន​តាម​បាន​ផង​។​បេ​។​ ​យើង​ទាំងឡាយ​ ​នឹងជា​អ្នក​សន្តោស​ ​ដោយ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​តាម​បាន​ផង​ ​ជា​អ្នកពោល​សរសើរគុណ​ ​នៃ​សេចក្តី​សន្តោស​ ​ដោយ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​តាម​បាន​ផង​ ​មិនដល់​នូវ​អនេសនៈ​ ​ដែល​ជា​ធម៌​មិន​សមគួរ​ ​ព្រោះ​ហេតុ​នៃ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ផង​ ​ជា​អ្នក​មិន​តក់ស្លុត​ ​ព្រោះ​មិនបាន​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ផង​ ​មិន​ត្រេកអរ​ ​មិន​វង្វេង​ ​មិន​ជ្រុលជ្រប់​ ​ព្រោះ​បាន​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ផង​ ​ជា​អ្នក​ឃើញ​ទោស​ ​ជាប្រក្រតី
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636849153138288294
ទៅកាន់ទំព័រ៖