ព្រះត្រៃបិដក ភាគ ៣២

​មាន​បញ្ញា​សម្រាប់​រើខ្លួន​ ​បរិភោគ​ ​(​នូវ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​ទូន្មាន​នូវ​អ្នក​ទាំងឡាយ​ ​តាម​បែប​កស្សប​ភិក្ខុ​ ​ឬថា​តាម​បែប​ភិក្ខុ​ណា​ ​ដែល​ប្រហែល​នឹង​កស្សប​ភិក្ខុ​ ​អ្នក​ទាំងឡាយ​ ​ដែល​តថាគត​ទូន្មាន​ហើយ​ ​ក៏​ត្រូវ​ប្រតិបត្តិ​តាម​បែប​នោះ​ចុះ​។​ ​ចប់​សូត្រ​ទី១​។​
 [​១៣២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​និង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​នៅក្នុង​ឥសិបតន​មិគទាយវ័ន​ ​ទៀប​ក្រុង​ពារាណសី​។​ ​គ្រានោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ចេញ​អំពី​ទីស្ងាត់​ក្នុង​វេលា​ថ្ងៃរសៀល​ ​ហើយ​ចូល​ទៅ​រក​ព្រះ​មហាកស្សប​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​មហាកស្សប​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636849153335229559
ទៅកាន់ទំព័រ៖