ព្រះត្រៃបិដក ភាគ ៣២

 ​[​១៣៦​]​ ​ម្នាល​អាវុសោ​ ​ចុះ​បុគ្គល​ ​ជា​អ្នកមាន​សេចក្តី​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ធ្វើ​នូវ​សេចក្តី​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ដោយ​គិតថា​ ​ពួក​អកុសលធម៌​ ​ដ៏​លាមក​ ​មិនទាន់​កើតឡើង​ ​ដល់​អាត្មាអញ​ ​កាលបើ​កើតឡើង​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ធ្វើ​សេចក្តី​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ដោយ​គិតថា​ ​ពួក​អកុសលធម៌​ ​ដ៏​លាមក​ ​កើតឡើង​ ​ដល់​អាត្មាអញ​ហើយ​ ​កាលបើ​អាត្មាអញ​ ​មិនបាន​លះបង់​ចេញ​ទេ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ធ្វើ​សេចក្តី​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ដោយ​គិតថា​ ​ពួក​កុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​ដល់​អាត្មាអញ​ ​កាលបើ​មិនទាន់​កើតឡើង​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ធ្វើ​សេចក្តី​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ដោយ​គិតថា​ ​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ ​ដល់​អាត្មាអញ​ហើយ​ ​កាលបើ​រលត់​ទៅវិញ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​ជា​អ្នកមាន​សេចក្តី​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636849154104193541
ទៅកាន់ទំព័រ៖