ព្រះត្រៃបិដក ភាគ ៣២

 ​[​១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សញ្ញា​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​មាន​សភាព​ផ្សេងគ្នា​.​.​.​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សញ្ញា​មាន​សភាព​ផ្សេងគ្នា​។​បេ​។​ ​បរិ​យេ​សនា​ ​មាន​សភាព​ផ្សេងគ្នា​.​.​.​ ​មិនមែន​បរិឡាហៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អា​ស្រ័យ​បរិ​យេ​សនា​ ​មាន​សភាព​ផ្សេងគ្នា​ ​មិនមែន​ឆន្ទៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​បរិឡាហៈ​មាន​សភាព​ផ្សេងគ្នា​ ​មិនមែន​សង្កប្បៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ឆន្ទៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​មិនមែន​សញ្ញា​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សង្កប្បៈ​មាន​សភាព​ផ្សេងគ្នា​ ​មិនមែន​ធាតុ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សញ្ញា​ ​មាន​សភាព​ផ្សេងគ្នា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូបសញ្ញា​កើតឡើង​ ​ព្រោះ​អាស្រ័យ​រូបធាតុ​។​បេ​។​ ​ធម្ម​សញ្ញា​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធម្មធាតុ​.​.​.​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធម្ម​សញ្ញា​។​បេ​។​ ​ធម្ម​បរិ​យេ​សនា​.​.​.​ ​មិនមែន​ធម្ម​បរិឡាហៈ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធម្ម​បរិ​យេ​សនា​ ​មិនមែន​ធម្ម​ច្ឆ​ន្ទៈ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធម្ម​បរិឡាហៈ​ ​មិនមែន​ធម្ម​សង្កប្បៈ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធម្ម​ច្ឆ​ន្ទៈ​ ​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636849115725468404
ទៅកាន់ទំព័រ៖