ព្រះត្រៃបិដក ភាគ ៣២
[១៣៨] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានឧបមាដូចជាព្រះចន្ទ
(១) ចូរដកកាយ ដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូលទាំងឡាយ ហើយចូលទៅកាន់ត្រកូលចុះ។ ម្នាលភិក្ខុទាំងឡាយ បុរសក្រឡេកមើលនូវរណ្តៅចាស់ក្តី នូវទីដែលមិនរាបស្មើក្នុងភ្នំក្តី នូវទីដែលឆ្លងបានដោយលំបាកក្នុងស្ទឹងក្តី តែងដកកាយ ដកចិត្តចេញ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានឧបមាដូចជាព្រះចន្ទ ចូរដកកាយ ដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូលទាំងឡាយ ហើយចូលទៅកាន់ត្រកូលចុះ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ កស្សបមានឧបមាដូចព្រះចន្ទ តែងដកកាយ ដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូលទាំងឡាយ ហើយចូលទៅកាន់ត្រកូល។
(១) ភិក្ខុប្រព្រឹត្តខ្លួនដូចជាព្រះចន្ទ ហើយចូលទៅកាន់ត្រកូលនោះ គឺមិនរើសមុខថា ក្សត្រិយ៍ ឬព្រាហ្មណ៍ជាដើម ដូចព្រះចន្ទដែលផ្សាយរស្មីមិនរើសមុខសត្វណាមួយឡើយ។
ID: 636849154662645483
ទៅកាន់ទំព័រ៖