ព្រះត្រៃបិដក ភាគ ៣២

 ​[​១៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ភិក្ខុ​មាន​សភាព​ដូចម្តេច​ ​ដែល​គួរ​ចូល​ទៅកាន់​ត្រកូល​ទាំងឡាយ​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​របស់​ពួក​ខ្ញុំ​ព្រះអង្គ​ ​សឹង​មាន​ព្រះមានព្រះភាគ​ជា​ឫស​ ​មាន​ព្រះមានព្រះភាគ​ ​ជា​អ្នកណែនាំ​ ​មាន​ព្រះមានព្រះភាគ​ ​ជាទី​ពឹង​អាស្រ័យ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​មេត្តាប្រោស​ ​បំភ្លឺ​សេចក្តី​នៃ​ភាសិត​នុ៎ះ​ ​ឲ្យ​ទាន​ ​ពួក​ភិក្ខុ​បាន​ស្តាប់​ព្រះមានព្រះភាគ​ហើយ​ ​នឹង​បាន​ចងចាំ​ទុក​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​លើក​ព្រះហស្ត​ទៅ​ក្នុង​អាកាស​ ​ហើយ​ធ្វើឲ្យ​ញ័រ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បាតដៃ​នេះ​ ​មិន​ជាប់​ ​មិន​ចំពាក់​ ​មិន​ស្អិត​ ​លើ​អាកាស​ ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណាមួយ​ ​ចូល​ទៅកាន់​ត្រកូល​ទាំងឡាយ​ហើយ​ ​មានចិត្ត​មិន​ជាប់​ ​មិន​ចំពាក់​ ​មិន​ស្អិត​ក្នុង​ត្រកូល​ទាំងឡាយ​ ​ដោយ​គិតថា​ ​ពួក​ជន​ដែល​ប្រាថ្នា​លាភ​ ​ចូរ​ឲ្យបាន​នូវ​លាភ​ចុះ​ ​ពួក​ជន​ប្រាថ្នា​បុណ្យ​ ​ចូរ​ធ្វើបុណ្យ​ចុះ​ ​យ៉ាងនោះ​ឯង​ ​បុគ្គល​ជា​អ្នក​ពេញចិត្ត​ ​មានចិត្តល្អ​ ​ដោយ​លាភ​របស់​ខ្លួន​ ​យ៉ាងណា​ ​បុគ្គល​ជា​អ្នក​ពេញចិត្ត​ ​មានចិត្តល្អ​ ​ដោយ​លាភ​របស់​ពួក​ជន​ដទៃ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បែបនេះ​ ​ទើប​គួរ​ចូល​ទៅកាន់​ត្រកូល​ទាំងឡាយ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​កស្សប​ភិក្ខុ​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636849154941741446
ទៅកាន់ទំព័រ៖