ព្រះត្រៃបិដក ភាគ ៣២

​ចូល​ទៅកាន់​ត្រកូល​ទាំងឡាយ​ ​មានចិត្ត​មិន​ជាប់​ ​មិន​ចំពាក់​ ​មិន​ស្អិត​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ដោយ​គិតថា​ ​ពួក​ជន​ប្រាថ្នា​លាភ​ ​ចូរ​បានលាភ​ចុះ​ ​ពួក​ជន​ប្រាថ្នា​បុណ្យ​ ​ចូរ​ធ្វើ​នូវ​បុណ្យ​ចុះ​ ​ជន​ជា​អ្នក​ពេញចិត្ត​ ​មានចិត្តល្អ​ ​ដោយ​លាភ​របស់​ខ្លួន​ ​យ៉ាងណា​ ​បុគ្គល​ជា​អ្នក​ពេញចិត្ត​ ​មានចិត្តល្អ​ ​ដោយ​លាភ​របស់​ពួក​បុគ្គល​ដទៃ​ ​យ៉ាងនោះ​ដែរ​។​ ​
 [​១៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ធម្មទេសនា​ ​របស់​ភិក្ខុ​បែប​ណា​ ​ដែល​មិន​បរិសុទ្ធ​ ​ធម្មទេសនា​ ​របស់​ភិក្ខុ​បែប​ណា​ ​ដែល​បរិសុទ្ធ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​របស់​ពួក​ខ្ញុំ​ព្រះអង្គ​ ​សឹង​មាន​ព្រះមានព្រះភាគ​ជា​ឫស​ ​មាន​ព្រះមានព្រះភាគ​ ​ជា​អ្នកណែនាំ​ ​មាន​ព្រះមានព្រះភាគ​ ​ជាទី​ពឹង​អាស្រ័យ​ ​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636849155139102734
ទៅកាន់ទំព័រ៖