ព្រះត្រៃបិដក ភាគ ៣២
លុះដឹងច្បាស់នូវធម៌ហើយ គប្បីប្រតិបត្តិតាមបែបនោះ ហើយក៏សំដែងធម៌ ដល់ពួកជនដទៃ ភិក្ខុសំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យនូវភាពនៃធម៌ជាធម៌ល្អ សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីករុណា សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីអាណិត សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីអនុគ្រោះ ដូចសំដែងមកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម្មទេសនារបស់ភិក្ខុបែបនេះ ទើបឈ្មោះថា បរិសុទ្ធ។
[១៤១] ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុតាំងចិត្តយ៉ាងនេះថា ព្រះធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ជាធម៌ ដែលអ្នកប្រាជ្ញ គប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌មានអាការដូចជាហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងចំពោះខ្លួន អើហ្ន៎ ពួកជនដទៃ គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ
ID: 636849155540055668
ទៅកាន់ទំព័រ៖