ព្រះត្រៃបិដក ភាគ ៣២

 ​[​១៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ចូល​ទៅកាន់​ត្រកូល​ ​តាំងចិត្ត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​គប្បី​បាន​វត្ថុ​នោះ​អំពី​ណា​ ​ក្នុង​ពួក​ត្រកូល​នៃ​បុគ្គល​ដទៃ​ ​ពួក​ជន​ដទៃ​ ​ចូរ​ឲ្យ​ដល់​អាត្មាអញ​ ​កុំខាន​ឲ្យ​ឡើយ​ ​ចូរ​ឲ្យតែ​វត្ថុ​ដ៏​ច្រើន​មួយ​យ៉ាង​ដល់​អាត្មាអញ​ ​កុំ​ឲ្យ​វត្ថុ​តិច​ឡើយ​ ​ចូរ​ឲ្យតែ​វត្ថុ​ដ៏​ថ្លៃថ្លា​ ​ដល់​អាត្មាអញ​ ​កុំ​ឲ្យ​វត្ថុ​សៅហ្មង​ឡើយ​ ​ចូរ​ឲ្យ​ដល់​អាត្មាអញ​ ​ជា​ប្រញាប់​ ​កុំ​ឲ្យ​យឺតយូរ​ឡើយ​ ​ចូរ​ឲ្យ​ដល់​អាត្មាអញ​ ​ដោយ​សេចក្តី​គោរព​ ​កុំ​ឲ្យ​ដោយ​សេចក្តី​មិន​គោរព​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថាបើ​ភិក្ខុ​នោះ​ចូល​ទៅកាន់​ត្រកូល​ ​តាំងចិត្ត​យ៉ាងនេះ​ហើយ​ ​(​បើ​)​ ​ពួក​ជន​គេ​មិន​ឲ្យ​ ​ភិក្ខុ​ក៏​មិន​ឃ្នើសចិត្ត​ ​ព្រោះ​ការ​មិន​ឲ្យ​នោះ​ ​ភិក្ខុ​នោះ​ ​ក៏​មិន​ទទួល​ទុក្ខទោមនស្ស​ ​ព្រោះ​គេ​មិន​ឲ្យ​នោះ​ជាហេតុ​ឡើយ​។​ ​ពួក​ជន​ឲ្យ​វត្ថុ​តិច​ ​មិន​ឲ្យ​វត្ថុ​ច្រើន​ ​ភិក្ខុ​ក៏​មិន​ឃ្នើសចិត្ត​ ​ព្រោះ​ការ​ឲ្យ​តិច​នោះ​ឡើយ​ ​ភិក្ខុ​នោះ​ ​ក៏​មិន​ទទួល​ទុក្ខទោមនស្ស​ ​ព្រោះ​ការ​ឲ្យ​តិច​ ​មិន​ឲ្យ​ច្រើន​នោះ​ជាហេតុ​ឡើយ​។​ ​ពួក​ជន​ឲ្យ​វត្ថុ​សៅហ្មង​ ​មិន​ឲ្យ​វត្ថុ​ថ្លៃថ្លា​.​.​.​ ​ពួក​ជន​ឲ្យ​យឺតយូរ​ ​មិន​ឲ្យ​ប្រញាប់​ប្រញាល់​ ​ភិក្ខុ​ក៏​មិន​ឃ្នើសចិត្ត​ ​ព្រោះ​ការ​មិន​ឲ្យ​ប្រញាប់​នោះ​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636849156130819457
ទៅកាន់ទំព័រ៖