ព្រះត្រៃបិដក ភាគ ៣២
ភិក្ខុនោះ ក៏មិនទទួលទុក្ខទោមនស្ស ព្រោះការឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់នោះជាហេតុឡើយ។ ពួកជនឲ្យដោយសេចក្តីមិនគោរព មិនឲ្យដោយសេចក្តីគោរព ភិក្ខុក៏មិនឃ្នើសចិត្ត ព្រោះការឲ្យដោយសេចក្តីមិនគោរពនោះ ភិក្ខុនោះ មិនទទួលទុក្ខទោមនស្ស ព្រោះគេឲ្យមិនគោរព មិនឲ្យដោយសេចក្តីគោរពនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុយ៉ាងនេះឯង ទើបគួរដើម្បីចូលទៅកាន់ត្រកូលបាន។
[១៤៥] ម្នាលភិក្ខុទាំងឡាយ កស្សបចូលទៅកាន់ត្រកូលតាំងចិត្តយ៉ាងនេះថា អាត្មាអញ គប្បីបាននូវវត្ថុនោះអំពីណា ក្នុងពួកត្រកូលនៃបុគ្គលដទៃ ពួកជនដទៃ ចូរឲ្យដល់អាត្មាអញ កុំខានឲ្យឡើយ ចូរឲ្យតែវត្ថុច្រើនដល់អាត្មាអញ កុំឲ្យវត្ថុតិចឡើយ។បេ។ បើពួកជនមិនឲ្យ កស្សបក៏មិនឃ្នើសចិត្ត ព្រោះគេមិនឲ្យនោះឡើយ កស្សបនោះ ក៏មិនទទួលទុក្ខទោមនស្ស ព្រោះគេមិនឲ្យនោះជាហេតុឡើយ។ ពួកជនឲ្យវត្ថុតិច មិនឲ្យវត្ថុច្រើន កស្សបក៏មិនឃ្នើសចិត្ត ព្រោះគេមិនឲ្យវត្ថុច្រើននោះឡើយ កស្សបនោះ ក៏មិនទទួលទុក្ខទោមនស្ស ព្រោះគេឲ្យតិច មិនឲ្យច្រើននោះជាហេតុឡើយ។ ពួកជនឲ្យវត្ថុសៅហ្មង មិនឲ្យវត្ថុថ្លៃថ្លា កស្សប ក៏មិនឃ្នើសចិត្ត ព្រោះគេមិនឲ្យវត្ថុថ្លៃថ្លានោះឡើយ
ID: 636849156333811068
ទៅកាន់ទំព័រ៖