ព្រះត្រៃបិដក ភាគ ៣២
កស្សបនោះ មិនទទួលទុក្ខទោមនស្ស ព្រោះគេឲ្យវត្ថុសៅហ្មង មិនឲ្យវត្ថុថ្លៃថ្លានោះជាហេតុឡើយ។ ពួកជនឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់ កស្សបក៏មិនឃ្នើសចិត្ត ព្រោះគេមិនឲ្យ ដោយប្រញាប់ប្រញាល់នោះឡើយ កស្សបនោះ មិនទទួលទុក្ខទោមនស្ស ព្រោះគេឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់នោះជាហេតុឡើយ។ ពួកជនឲ្យដោយសេចក្តីមិនគោរព មិនឲ្យដោយសេចក្តីគោរព កស្សបក៏មិនឃ្នើសចិត្ត ព្រោះគេឲ្យដោយសេចក្តីមិនគោរពនោះ កស្សបនោះ មិនទទួលទុក្ខទោមនស្ស ព្រោះគេឲ្យមិនគោរព មិនឲ្យដោយសេចក្តីគោរពនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងទូន្មានអ្នកទាំងឡាយ តាមបែបកស្សប ឬក៏តាមបែបភិក្ខុណា ដែលប្រហែលនឹងកស្សប អ្នកទាំងឡាយ ដែលតថាគតទូន្មានហើយ គប្បីប្រតិបត្តិតាម បែបនោះចុះ។ ចប់សូត្រទី៤។
[១៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ។បេ។ គ្រានោះឯង ព្រះមហាកស្សប មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ
ID: 636849156551083495
ទៅកាន់ទំព័រ៖