ព្រះត្រៃបិដក ភាគ ៣២

​មិនមែន​ធម្ម​សញ្ញា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធម្ម​សង្កប្បៈ​ ​មិនមែន​ធម្មធាតុ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធម្ម​សញ្ញា​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​មាន​សភាព​ផ្សេងគ្នា​.​.​.​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សញ្ញា​មាន​សភាព​ផ្សេងគ្នា​។​បេ​។​ ​បរិ​យេ​សនា​ ​មាន​សភាព​ផ្សេងគ្នា​.​.​.​ ​មិនមែន​កើតឡើង​ ​ព្រោះ​អា​ស្រ័យ​បរិ​យេ​សនា​ ​មាន​សភាព​ផ្សេងគ្នា​។​បេ​។​ ​សញ្ញា​ ​មាន​សភាព​ផ្សេងគ្នា​.​.​.​ ​មិនមែន​ធាតុ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សញ្ញា​ ​មាន​សភាព​ផ្សេងគ្នា​ ​យ៉ាងនេះ​ឯង​។​ ​ចប់​សូត្រ​ទី៨​។​
 [​១៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​មាន​សភាព​ផ្សេងគ្នា​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636849115921619623
ទៅកាន់ទំព័រ៖