ព្រះត្រៃបិដក ភាគ ៣២
ជាអ្នកសន្តោសផង... ជាអ្នកស្ងប់ស្ងាត់ផង... ជាអ្នកមិនច្រឡូកច្រឡំផង... ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃការប្រារព្ធសេចក្តីព្យាយាមផង។
[១៥០] ម្នាលកស្សប ប្រពៃហើយៗ ម្នាលកស្សប ឮថា អ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកទេវតា និងមនុស្ស ម្នាលកស្សប ហេតុដូច្នោះ អ្នកចូរទ្រទ្រង់សំពត់សម្បកធ្មៃ ជាសំពត់បង្សុកូល ដែលតថាគតឈប់ស្លៀកដណ្តប់ចុះ ចូរប្រព្រឹត្តបិណ្ឌបាតចុះ ចូរនៅក្នុងព្រៃចុះ។ ចប់សូត្រទី៥។
[១៥១] ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ... គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ
ID: 636849157617674501
ទៅកាន់ទំព័រ៖