ព្រះត្រៃបិដក ភាគ ៣២
ដឹងធម៌ដែលតថាគតសំដែងយ៉ាងនេះទេ ចុះអ្នកទាំងឡាយជាមោឃបុរសដឹងដូចម្តេច ឃើញដូចម្តេច បានជាមកបួសក្នុងធម្មវិន័យដែលតថាគត សំដែងទុកដោយប្រពៃយ៉ាងនេះ ហើយនិយាយជជែកគ្នា ដោយពុទ្ធវចនៈថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោលពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង។
[១៥៥] គ្រានោះឯង ភិក្ខុទាំងនោះ ក៏ក្រាបចុះដោយសិរ្សៈ ទៀបបាទាព្រះមានព្រះភាគ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសខុសគ្របសង្កត់ នូវខ្ញុំព្រះអង្គទាំងឡាយ តាមដោយខ្ញុំព្រះអង្គទាំងឡាយ ជាមនុស្សពាល ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះថា ខ្ញុំព្រះអង្គទាំងឡាយ បានបួសក្នុងធម្មវិន័យ ដែលព្រះមានព្រះភាគ សំដែងទុកដោយប្រពៃយ៉ាងនេះ ហើយនិយាយជជែកគ្នា ដោយពុទ្ធវចនៈថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោលពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានបុណ្យអត់ទោស តាមទោស ដល់យើងខ្ញុំព្រះអង្គ ដើម្បីនឹងបានសង្រួមតទៅ។
ID: 636849158267571673
ទៅកាន់ទំព័រ៖