ព្រះត្រៃបិដក ភាគ ៣២
[១៥៦] ម្នាលភិក្ខុទាំងឡាយ បើយ៉ាងហ្នឹងហើយ ទោសខុសក៏គ្របសង្កត់នូវអ្នកទាំងឡាយ តាមដែលអ្នកទាំងឡាយ ជាមនុស្សពាល ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះថា អ្នកទាំងឡាយ បានបួសក្នុងធម្មវិន័យ ដែលតថាគត ពោលទុកប្រពៃយ៉ាងនេះ ហើយនិយាយជជែកគ្នា ដោយពុទ្ធវចនៈថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោលពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង ម្នាលភិក្ខុទាំងឡាយ កាលណាបើអ្នកទាំងឡាយ ឃើញទោស តាមទោសហើយ ធ្វើឲ្យសមតាមធម៌ គឺសំដែងអាបត្តិចេញ ទើបតថាគតអត់ទោសនោះ ដល់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាឃើញទោស តាមទោស (របស់ខ្លួន) ហើយធ្វើឲ្យសមតាមធម៌ គឺសំដែងអាបត្តិចេញផង ដល់នូវការសង្រួមតទៅផង នេះជាសេចក្តីចម្រើនរបស់បុគ្គលនោះ ក្នុងវិន័យរបស់ព្រះអរិយបុគ្គលបាន។ ចប់សូត្រទី៦។
ID: 636849158487764267
ទៅកាន់ទំព័រ៖